Blu-O & Major Cineplex

Blu-O & Major Cineplex

AEON MALL have more than 100 tenants to enhance your vibrant life

Major Cineplex បានក្លាយជារោងភាពយន្តលក្ខណៈស្តង់ដារមួយនៅកម្ពុជា និង ផ្តល់ការកំសាន្តរីករាយមួយដែលមានតម្លៃសមរម្យនៅសព្វថ្ងៃនេះ។ ចំពោះសាខាថ្មីទាំងពីរនេះមានសំបុត្រដាក់ក្នុងតម្លៃចាប់ពី US$2.5 ស្មើនឹង 10000 រៀលទៅ។ លើសពីនេះទៅទៀត មិនយូរប៉ុន្មាន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍មួយឈានមុខគេនៅក្នុងប្រទេសកម្ពុជាហើយបានក្លាយជាអ្នកឧបថម្ថរបស់រោងភាពយន្តយើងនោះបានផ្តល់អោយអ្នកចូលទស្សនាភាពយន្តអាចរីករាយជាមួយនឹងភាពយន្តដោយចំនាយត្រឹមតែ ១ដុល្លារសំរាប់ភាពយន្ត2D និង ២ដុល្លារសំរាប់ភាពយន្ត3D រៀងរាល់ថ្ងៃអង្គារ និង ថ្ងៃពុធ។ ដោយរោងភាពយន្ត Major Cineplex និង Smart Axiata មានគោលដៅទីផ្សាររួមមួយ គឺទៅលើបណ្តុំយុវវ័យ។

បន្ទាប់ពីដំណើរការយ៉ាងជោគជ័យនៅរោងភាពយន្តទីមួយស្ថិតក្នុងAEON Mall 1 (ភ្នំពេញ) ដែលដំណើរកាចាប់តាំងពីខែកក្កដា ឆ្នាំ 2014មក។ Major Cineplex បានសម្រេចចិត្តធ្វើការពង្រីកជំនួញដោយបង្កើតសាខាបន្ថែម ក្នុងន័យបង្កើនភាពងាយដល់អតិថិជន និង ដើម្បីទាក់ទាញអតិថិជនថ្មីនៅតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា។

Major Cineplex បានខិតខំយ៉ាងខ្លាំងក្នុងចែករំលែកក្តីសុបន្តិនៃការកំសាន្តល្អបំផុតរបស់ពិភពលោក ជាមួយនឹងបរិក្ខារល្អៗគ្រប់សព្វបែបយ៉ាងនៃការកំសាន្ត។ ដែលមានកន្លែងភ្ញៀវអង្គុយរង់ចាំ និងអង្គុយលេង បំពាក់ដោយកៅអីយ៉ាងប្រណិត ដែលមានភាពងាយស្រួលក្នុងការអង្គុយ។ នៅក្នុងសាលភាពយន្ត មានការរៀបចំតុបតែងដ៏ល្អស្អាតចុងក្រោយគេបំផុត ជាមួយនឹងបច្ចេកវិទ្យារោងភាពយន្ត ឌីជីថល ដូចជា 2D, 3D និង 4DX។ នៅក្នុងឆ្នាំ 2018 Major Cineplex by Smart នឹងធ្វើការបើកដំណើរការសាខាថ្មីមួយទៀតនៅ AEON Mall 2 ដែលជារោងភាពយន្តធំជាងគេនៅប្រទេសកម្ពុជា។ ជាលើកដំបូងហើយនឹងជាលើកទី1 នៃប្រភទរោងភាពយន្ត IMAX ដែលមានអេក្រង់ទំហំយ៉ាងធំជាមួយនឹងបច្ចេកវិទ្យាពន្លឺ និង ប្រព័ន្ធសំលេងខ្ពស់ នឹងមាននៅសាខាថ្មីមួយនេះ។

Major Cineplex has become the new standard for Cambodia and provided an affordable entertainment delight available nowadays. The most recent two branches are offering the ticket price starting from only US$ 2.5 equivalent to around 10,000 Riels. On top of this, soon after Smart Axiata, the leading mobile telecommunications company in the country, became the naming sponsor of the cinema, movie goers can enjoy the movies by spending only US$ 1 (2D movies) to US$ 2 (3D movies) every Tuesday and Wednesday. Smart Axiata & Major Cineplex aim to mutually market towards the youth segment.

After the cinema has been successfully operating at its first location at Aeon Mall 1 (Phnom Penh) since July 2014, Major Cineplex decided to expand the business to more branches in order to increase accessibility to customers and to capture new customers in the different areas of Cambodia.

As Major Cineplex strives to share the world’s best entertainment dreams, all of our entertainment complexes feature well-furnished, large luxurious lobbies and lounges, comfortable seats that at least partially recline, in well decorated cinema halls utilizing the latest in digital cinema technology (e.g. 2D, 3D, & 4DX). In May 2018, Major Cineplex by Smart is opening up the new branch at Aeon Mall 2, which will be the biggest cinema complex in Cambodia. The first and only IMAX theatre, the giant screen with the high technology light and sound system, will be at this branch.

Phone Number : 023 989 489

Website : www.majorcineplex.com.kh

 

Information



 

Location

 

Types

 

Category

Share